សិលាចារឹកទួលវត្តគំនូរ



ចុះបញ្ជីសិលាចារឹក
            អក្សរព្រាហ្មីកំលាយខ្មែរបុរាណសម័យមុនអង្គរ
            ភាសាខ្មែរសម័យមុនអង្គរ
            ឆ្នាំចារឹក ៥៣៣សកៈ ត្រូវនឹង ៦១១គ.ស
            ចារឹកអក្សរចំនួន៣ជ្រុង ជ្រុងទី១ មាន៣បន្ទាត់ ជ្រុងទី២មាន៣បន្ទាត់ ជ្រុងទី៣មាន១០បន្ទាត់
            ប្រភេទសិលាថ្មភក់ពណ៌ប្រផេះដែលមានសាច់គ្រើម
            លក្ខណៈសិលាជាគោលសិលាស្តម្ភរាបបួនជ្រុង
            ខ្នាតសិលាកំពស់៨៤ស.ម ទទឹងមុខ១១៤ស.ម
            លេខសារពើភណ្ឌ K.៥៥៧ និង K.៦០០ សារមន្ទីរជាតិទីក្រុងភ្នំពេញ ចុះបញ្ជីលេខ P.P.៤.២២១
            ពេលរកឃើញក្នុងឆ្នាំ១៩៣៥គ.ស
            កន្លែងរកឃើញ ទួលវត្តគំនូរ ភូមិកំពង់ពោធិ៍ ឃុំអង្គរបុរី ស្រុកព្រៃកប្បាស ខេត្តតាកែវ
            អ្នករកឃើញ មិនប្រាកដច្បាស់លាស់
            ផ្តិតសំណៅដោយលោក MAUGERនៅឆ្នាំ១៩៣៥ និងលោកយាង វីរបុត្រ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៧
            ទីតាំងបច្ចុប្បន្ន សារមន្ទីរអភិរក្សដ្ឋានអង្គរខេត្តសៀមរៀប
            បោះពុម្ពផ្សាយ ក្នុងសៀវភៅ Inscription du Cambodge ភាគទី២

សេចក្តីប្រែ
ជ្រុងទី១ខាងជើង
            នៅឆ្នាំ ៥៣៣នៃមហាសករាជ(៦១១គ.ស) ថ្ងៃទី១៣ កើត ខែមាឃបុស្ស តាមចន្ទគតិ (ត្រូវនឹងខែមករា កុម្ភៈ) វេលាព្រះអាទិត្យចរចូលក្នុងរង្វង់នៃតុលរាសី។ ព្រះតេជគុណបោយឧយ បានធ្វើអំណោយខ្ញុំបំរើឱ្យដល់ ក្បោញកម្រតាងអញ មានបុរសក្លបិត១ បុរសកន្តាងស្រាង១ បុរសត្លោង១ បុរសក្ចារ១ នារីកន្តៅ១ កូនស្រីរបស់ បុរសអលង១ យាយលេង១ គោ៦០ក្បាល ក្របី២ក្បាល ពពែ១០ក្បាល ដើមដូង៤០ដើម ស្រែ២សន្រេ នៅឯ អំបោង។ អ្នកបំរើថ្វាយដោយ​ ជំអញ ចំពោះទេវ មហាគណបតិ មានបុរសសន្ញា១ បុរសកន្តាង១ បុរសក្នោច១ បុរសត្មោ១ បុរសទសមី១ នារីកោញព្រះ១ នារីជុងបោញ១ កូនស្រី១ នារីមាន្រអញ១ នារីប្លស១ គោ២០ក្បាល បព្វជិតនារី(ដូនជី) ជាអ្នកធ្វើពិធីសក្ការបូជាចំពោះអាទិទេព ក្បោញ១ នារីម្នាក់ទៀតជាអ្នកចុះថ្ងៃសីល ជូនផ្កាង្នៅ គ្រឿងក្រអូប១ (មន្រ្តី)ចិអញ១ (មន្រ្តី)តាញ១

ជ្រុងទី២ខាងត្បូង
            (សុទ្ធតែជាបញ្ជីឈ្មោះ)...(មន្រ្តី)វ្រះអញ១ បុរសទលាអញ១...នារីត្បោញ១ នារីលចក១ កូនស្រី៣នាក់... ព្រះតេជគុណម្រតាងភានុ១ អ្នកបំរើនារី តន្មារុ១ បុរសលវោ១

ជ្រុងទី៣ខាងកើត
            ខ្ញុំបំរើអាទិទេពវ្រះកម្រតាងអញ...ស្វរ ដែលព្រះតេជគុណម្រតាងអន្តារ បានបង្គាប់ឱ្យប្រមែប្រមូលគ្រឿង ឧបភោគបរិភោគរួមបញ្ចូលជាសហកម្មសិទ្ធិកររបស់អាទិទេព វ្រះកម្រតាងអញ កម្រតាងតេំក្រោំ (ព្រះវិហារ តេមក្រោម)។ របស់ទាំងនេះមានអ្នករបាំ (នាដការិនី) ៧នាក់អ្នកចំរៀង១១នាក់ នារីអ្នកដេញពិណ កញ្ជង លាហ្វ៤ នាក់។ អ្នកបំរើចំឧករ៉ាប់រងការងារ ទីលានក្រលារបស់អាទិទេពនៅផ្នែកខាងក្នុងព្រះវិហារ ចំនួន២២នាក់ ខ្ញុំបំរើ ខាងធ្វើស្រែ៤០នាក់...គោ១០០ក្បាល ក្របី២០ក្បាល ស្រែនៅឯកន្តោក១៧ស្រែ នៅឯចំរៃ៤សន្រេ ស្រែនៅឯប្រទុល ២សន្រេ ស្រែនៅឯ...លំអញ២សន្រេ ច្បារដំណាំនៅឯតំបន់បន្លអងាន១។ ឈ្មោះអ្នករបាំគឺ ចរុមតិ១ ប្រិយសេនា១ អរុណមតិ១ មទនប្រិយា១ សមរសេនា១ វសន្តមល្លិការ១ ឈ្មោះអ្នកចំរៀងគឺ តន្វង្គី១ គុណធារី១ ទយិតវតី១ សារាង្គី១ បយោធរី១ រតិមតី១ ស្តនោត្តរី១ រតិវិន្ទុ១ មនោវតី១ បិតអញ១ ជុងបោញ១។ សិល្បការិនីដេញកញ្ជងគឺ សខិប្រិយា១ មធុរសេនា១ សិល្បការិនីដេញពិណគឺ គន្ធិនី១ សិល្បការិនីដេញលាហ្វគឺវិនយវតី១។ ឈ្មោះអ្នកបំរើ ចំឧកគឺបុរសលងសោង១ បុរសត្បុន១ បុរសអហ្វាងអំវេលេយ១ បុរសសឧយ១ បុរសច្តេ១ បុរសកញ្ជន១ បុរសសិវទាស១ បុរសតោយភាគ១ បុរសក្រោង១ បុរសងា១ បុរសលាភ១ បុរសលឧ១ បុរសសន្តោស១ បុរសសោចតកិ១ បុរសរគាល១ បុរសប្រាសាទ១ បុរសវ្រៅ១ បុរសតអុំ១ បុរសក្រាញ១ បុរសក្ចី១ បុរសរបក១ បុរសច្មា១។ ឈ្មោះអ្នកធ្វើស្រែគឺបុរសត្វះ១ បុរសត្បង១ បុរសអរស១ បុរសចំឧក១ អ្នកបំរើអាទិទេព១ បុរសត្វិន១ បុរសត្រោហ១ បុរសត្យ១ បុរសត្វាង១ បុរសច្រយ១ បុរសក្នាយ១ បុរសច្កេ១ បុរសត្វាង១ បុរសកំបោញ១ បុរសជ្យេស្ឋវម៌្ម១ បុរសត្វោច១ បុរសទសមី១ បុរសអទាស១ បុរសផាញ១ បុរសបន្លស១ នារីវ្នាក១ នារីច្បោង១ នារីអសរុ១ នារីតចង១ នារីត្យាង១ នារីតអាយ១ នារីក្នុរ១ នារីតចង១ នារីត្យាង១ នារីតអាយ១ នារីក្នុរ១ នារីមញ្ជរី១ នារីត្យោរ១ យាយតេយ១ យាយបន១ នារីស័ង្ខ១ យាយឥរ១ យាយលុង១ នារីរងប១ នារីលហ្វេ១ អ្នកបំរើនារីទទួលបន្ទុកកិច្ចការក្នុងថ្ងៃរនោច១ នារីក្លងវ្រោង១ នារីត្យុង១ នារីរវា១ កូនស្រីរបស់គាត់២ នារីកញ្ហេង១ នារីមេនកន១ អ្នកបំរើនារីរបស់ព្រះតេជគុណម្ចាស់បោញ ព្រះអញ១ នារីក្បោញ១ នារីលង្គាយ១ នារីស្យាំបោ១ នារីអរស១ នារីអសរុ១ នារីវះចី១ នារីបុតិះ១ នារីអ្នកបំរើរបស់ព្រះគុណម្ចាស់ម្រតាង១ នារីអ្នកបំរើរបស់ព្រះគុណម្ចាស់ម្រតាងជីវៈ១ នារីវ្រៅស្រច១ នារីអំវៃរុ១។ ខ្ញុំបំរើព្រះមណីស្វរៈជាអំណោយរបស់អាចារ្យកន្ទិនគឺបុរសនិរាក្រន្ទ១ បុរសសិវទាស១ បុរសហរទាស១ បុរសខ្ញុំបំរើព្រះ១ បុរសកិង្ករ១ បុរសបុណ្យាល័យ១ បុរសមិត្រទត្ត១ បុរសធរៈ១ ភរិយារបស់ ព្រះគុណម្ចាស់ក្លោញម្រតាង១ លោងអញ១ នារីអរស១...វ្ងា១ គោ១០ក្បាល។

សិលាចារឹក K.600 និង K 557 មកពីអង្គរបុរី,អភិរក្សដ្ឋានសៀមរាបអង្គ (១៩៩៦)